• en
  • ja
  • kh
Menu
Menu
  • en
  • ja
  • kh

មន្ទីរពេទ្យរ៉ាហ្វលស៍គឺជាមន្ទីរពេទ្យធ្វើការ​ដើម្បីបម្រើតម្រូវការអ្នកជំងឺរបស់យើង​​ ដែលមានផ្តល់ជូននូវសេវាកម្មវេជ្ជបណ្ឌិតឯកទេសជំនាញគ្រប់ផ្នែក​គ្រប់កម្រិត​រួមជាមួយនឹង​បច្ចេក​វិទ្យា​វេជ្ជសាស្រ្តទំនើបចុងក្រោយបំផុត។ ជាមន្ទីរពេទ្យដែលថែទាំព្យាបាលជាន់ខ្ពស់​ និង​​ស្ថិតក្រោម Raffles Medical Group ដែលជាមន្ទីរពេទ្យផ្តល់សេវាថែទាំសុខភាពឯកជនឈានមុខគេនៅក្នុងប្រទេសសិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍។

មន្ទីរពេទ្យរ៉ាហ្វលស៍មានផ្តល់ជូននូវសេវាកម្មសង្គ្រោះបន្ទាន់ 24ម៉ោង វេជ្ជសាស្រ្តពេទ្យទូទៅ ពិនិត្យឆែកសុខភាព និងគ្លីនិកចម្រុះជំនាញឯកទេសជាច្រើន។​មន្ទីរពេទ្យយើងខ្ញុំមានបន្ទប់សម្រាកព្យាបាលជំងឺប្រកបដោយផាសុកភាព បន្ទប់វះកាត់​បន្ទប់ថតឆ្លុះសរសៃឈាមបេះដូងមានខ្លាញ់ស្ទះ​ បន្ទប់សម្រាលកូន បន្ទប់ថែរក្សាសង្គ្រោះបន្ទាន់ (ICU) និងបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ទារក។ មន្ទីរពេទ្យយើងខ្ញុំក៏មានមជ្ឈមណ្ឌលថតឆ្លុះ បន្ទប់ពិសោធន៍​ ឱសថស្ថាន​​ គ្រូពេទ្យប្រឹក្សាយោបល់ផ្នែកចំណីអាហារ  សេវាកម្មស្តារនីតិសម្បទា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្តបុរាណចិន។

គ្លីនិកជំនាញឯកទេសរបស់យើងខ្ញុំត្រូវបានរៀបចំធ្វើអោយមានភាពងាយស្រួលដល់អ្នកជំងឺដោយមានផ្តល់ជូនសេវាកម្មវេជ្ជសាស្រ្តច្រើនយ៉ាងរួមគ្នាសមស្របជាមួយនឹងតម្រូវការជាក់លាក់របស់អ្នកជំងឺរបស់យើងខ្ញុំ។ ដោយគោរពតាមគំរូអនុវត្តន៍ជាក្រុម វេជ្ជបណ្ឌិតឯកទេសជំនាញយើងខ្ញុំប្រើជំនាញរៀងៗខ្លួនបញ្ចូលគ្នា​ក្នុងការព្យាបាលជំងឺ និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ នៅឯមន្ទីរពេទ្យរ៉ាហ្វលស៍ យើងខ្ញុំសង្កត់ធ្ងន់ទៅលើគុណភាពជាចម្បង។ លោកអ្នកអាចមានជំនឿចិត្តនូវសេវាវេជ្ជសាស្រ្តរួមបញ្ចូលគ្នារបស់យើងខ្ញុំ ដែលមានការពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវតាមលក្ខណៈវេជ្ជសាស្រ្តយ៉ាងពិតប្រាកដ។ 

មន្ទីរពេទ្យរ៉ាហ្វលស៍ក៏មានបន្ទប់សម្រាកព្យាបាលយ៉ាងស្អាតប្រកបដោយផាសុកភាពដែលធ្វើអោយការជាសះស្បើយរបស់អ្នកមានភាពស្រស់ថ្លា។ ក្រុមវេជ្ជបណ្ឌិតជំនាញឯកទេស និងក្រុមការងាររបស់មន្ទីរពេទ្យយើងខ្ញុំនឹងខិតខំអោយអស់ពីកំលាំងកាយចិត្ត ប្តេជ្ញាផ្តល់ ជូននូវការព្យាបាល ថែរក្សា និងយកចិត្តទុកល្អបំផុតជួនអ្នកជំងឺ។​ មន្ទីរពេទ្យរ៉ាហ្វលស៍ត្រូវ​បាន​ទទួលស្គាល់ពី Joint Commission International Accreditation (JCI)  ចាប់តាំងពីឆ្នាំ 2008។

មន្ទីរពេទ្យយើងខ្ញុំជាសមាជិកនៃ Mayo Clinic Care Network មានន័យថា អ្នកជំនាញផ្នែកសុខភាពយើងខ្ញុំ នឹងទទួលបានបន្ថែមនូវជំនាញវេជ្ជសាស្រ្តដ៏ល្អបំផុត ពីប្រទេសអាមេរិក នៅនឹងប្រទេសសិង្ហបុរីតែម្តង។​

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់អ៊ីម៉ែល enquiries_phnompenh@rafflesmedical.com។

  • មន្ទីពេទ្យ Raffles នៅសិង្ហបុរីមានបុគ្គលិកថែទាំអតិថិជនកម្ពុជា ដើម្បីបម្រើការបកប្រែ និងការរៀបចំកសារ ក៏ដូចជាការពិគ្រោះយោបល់រាល់បញ្ហាទាក់ទងពេលព្យាបាលនៅមន្ទីពេទ្យ។បើសិនជាអតិថិជនមានតម្រូវការនៃការថែរក្សាសុខភាព   ឬការពិនិត្យសុខភាពនៅមន្ទីពេទ្យ សូមមេត្តាទំនាក់ទំនងដូចខាងក្រោម៖

MAKE APPOINtMENT

Loading