បន្ទប់សង្រ្គោះបន្ទាន់ នឹងការថែទាំអ្នកជម្ងឺរបស់គ្លីនិក Raffles Medical បានបំពាក់ដោយឧបករណ៍យ៉ាងពេញលេញដើម្បីឆ្លើយតបភ្លាមៗចំពោះស្ថានភាពនៃការសង្គ្រោះបន្ទាន់។ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិការបស់ពួកយើងតែងតែប្រចាំការជានិច្ច ដើម្បីការពាររាល់ករណីត្រូវការជំនួយនិងការសង្រ្គោះទាន់ពេលវេលា។ ក្រៅពីនេះទៅទៀត រាល់វេជ្ជបណ្ឌិតដែលមានឯកទេសជំនាញរបស់គ្លីនិក Raffles Medical ក៏បានត្រៀមរួចជាស្រេច។ គ្រប់សេវាកម្មរបស់ពួកយើងរួមមាន៖
- ការពិនិត្យជម្ងឺនៅតាមគេហដ្ឋាន និងនៅតាមសណ្ឋាគារ
- ការពិនិត្យសរសៃឈាមបេះដូង
- ការពិនិត្យរបួសស្រាល